Cctime 6monthsfree desktop
Cc times  web banner kh (2)

«អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ»សាងសង់បាន៥០%គិតត្រឹមខែឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ គម្រោងសាងសង់«អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ» សម្រេចការសាងសង់បានជាង៥០ភាគរយ ហើយបច្ចុប្បន្នកំពុងពង្រឹងការសាងសង់បន្ថែមដោយធ្វើយ៉ាងណាឱ្យដំណើរការបាននៅដើមឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់ឧកញ៉ា ឆាល វ៉ាន់ នាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា លើការថែទាំ ជួសជុល និងកែលម្អ (MRO-Maintenance, Repair and Overhaul) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុនវិស្វកម្ម SIA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នាថ្ងៃទី ៣០ ខែឧសភា។

ឧកញ៉ា ឆាល វ៉ាន់ បានគូសបញ្ជាក់ថា ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរលារជាផ្លូវការនៅដើមឆ្នាំ២០២៥ នៅក្នុងអាកាសយានដ្ឋាននេះក៏នឹងផ្តើមបម្រើសេវាកម្មជួសជុល និង ថែទាំយន្តហោះក្នុងតំបន់ ហើយប្រជាជនកម្ពុជា ជាពិសេសយុវជនក៏អាចចេញពីជំនាញជួសជុលយន្តហោះដែលពីមុនមកមិនធ្លាប់មាន។

«អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ» ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (Overseas Cambodia Investment Corporation-OCIC) ដើម្បីសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងតាកែវ ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) (ដំណាក់កាលទី១) គឺជាព្រលានយន្តហោះ Greenfield ដែលមានថវិកាវិនិយោគសរុបចំនួន ១,៥ ពាន់លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងត្រូវអភិវឌ្ឍជាបីដំណាក់កាល ត្រូវបានរចនាឡើងសម្រាប់អ្នកដំណើរ ៥០ លាននាក់ ជាមួយនឹងផ្លូវរត់ចំនួន៣ និងស្ថានីយផ្កាយរណបមួយនៅទូទាំងផ្ទៃដីសរុប២,៦០០ហិកតា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង