681 ezgif.com resize
Swift cc time

ប៉ារ៉ាហ្គេម៖ថៃដាក់ប្រតិភូ និងអត្តពលិកច្រើន ក្នុងចំណោម១១ប្រទេសចូលរួមប្រកួត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ CAMAPGOCនៅថ្ងៃទី២៩ ឧសភា បានចេញបញ្ជីឈ្មោះប្រតិភូកីឡាករ-កីឡាការិនីនៃបណ្ដាលប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ហើយប្រទេសថៃ បានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនច្រើនជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំង១១ សម្រាប់ការប្រកួត ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ CAMAPGOC បានបញ្ជាក់អំពីចំនួនអត្តពលិក និងមន្ត្រីបច្ចេកទេសទាំង ១១ប្រទេសដែលចូលរួមប្រកួត រួមមាន៖ ប្រទេសថៃ មានចំនួន៦២៩ នាក់, ឥណ្ឌូណេស៊ី មានចំនួន ៥៨០ នាក់, កម្ពុជា មានចំនួន៣៤៣ នាក់, ហ្វីលីពីន មានចំនួន២៧២ នាក់, ម៉ាឡេស៊ី មានចំនួន២៩០ នាក់, វៀតណាម មានចំនួន១៦៤ នាក់, មីយ៉ាន់ម៉ា មានចំនួន១៣១ នាក់, សិង្ហបុរី មានចំនួន១៣១ នាក់, ឡាវ មានចំនួន ៨៩ នាក់, ព្រុយណេ មានចំនួន ៣២ នាក់, ទីម័រខាងកើត មានចំនួន៣១ នាក់, ។ សរុប អត្តពលិក និងមន្ត្រី ដែលចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានចំនួន ២.៦៩២ នាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន១៣ប្រភេទកីឡា និង១ប្រភេទ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍កីឡាជនពិការ។ ហើយក៏ជាព្រឹត្តិការណ៍បន្ទាប់ពីកីឡាស៊ីហ្គេមលើកទី៣២ បានបញ្ចប់ដោយជោគជ័យ និងបង្កើតបានជាប្រវត្តិសាស្ត្រនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង