Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ទោះនៅតំបន់ដាច់ស្រយាល តែអ្នកភូមិកោះព្រះនៅតែអាចបញ្ជូនកូនៗពួកគេទៅសាលា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សាលាអនុវិទ្យាល័យកោះព្រះ

ស្ទឹងត្រែង៖ នៅលើកោះព្រះ មានប្រជាជនចំនួន ១៥៩៣នាក់ ហើយពួកគេប្រកបរបរធ្វើកសិកម្ម។ ប្រជាជននៅទីនោះ ស្ទើតែគ្មានអ្នកធ្វើចំណាកស្រុកឡើយ។ កត្តាចំណាកស្រុកនេះហើយ ដែលធ្វើឲ្យកុមារនៅក្នុងភូមិកោះព្រះស្ទើតែ ៩៥ភាគរយ មានឱកាសទទួលបានការអប់រំ បើទោះជាឪពុកម្ដាយ ឬអាណាព្យាបាលរបស់ពួកគេមានជីវភាពក្រីក្រក្ដី។

លោក សាយ ឡុំ ប្រធានសហគមន៍អេកូទេសចរណ៍កោះព្រះ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅលើកោះព្រះនេះ មានសាលារៀន​ចាប់ពីបឋមសិក្សា រហូតដល់អនុវិទ្យាល័យ ដែលធ្វើឲ្យកុមារនៅលើកោះនេះ អាចទៅសាលារៀនបានដោយមិនលំបាក។

រូបភាព៖ សាលាអនុវិទ្យាល័យកោះព្រះ

លោក សាយ ឡុំ បានបញ្ជាក់ថា ពលរដ្ឋនៅលើកោះព្រះ ក្នុងភូមិកោះព្រះ នេះ ភាគច្រើនពួកគេមិនបានធ្វើចំណាកស្រុកនោះទេ ភាគច្រើនពួកគេធ្វើកសិកម្ម ដូចជា ធ្វើស្រូវ ដាំដំឡូងមី និងដាំស្វាយចន្ទីរ ជាដើម។ ប្រជាពលរដ្ឋនៅលើកោះនេះ ប្រមាណជា ៦ភាគរយប៉ុណ្ណោះ ដែលធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារ។

លោកបានបញ្ជាក់ថា កត្តាដែលគ្មានចំណាកស្រុកនេះហើយ ដែលអាចធ្វើឲ្យពលរដ្ឋនៅលើកោះនេះ អាចបញ្ជូនកូនៗរបស់ពួកគេទៅសាលា បើទោះជាពួកគេមានជិវភាពក្រីក្រ។ កុមារ និងយុវជន នៅលើកោះព្រះ ស្ទើតែ ៩៥ភាគរយ មានឱកាសទទួលបានការអប់រំ។ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា ភាគច្រើនពួកគេប្រឡងចូលធ្វើគ្រូបង្រៀន ប៉ូលីស និងទាហ៊ាន ជាដើម។

រូបភាព៖ សាលាអនុវិទ្យាល័យកោះព្រះ

គួរបញ្ជាក់ថា កោះព្រះជាសហគមន៍អេកូទេសចរណ៍ ដែលមានទីតាំងស្ថិតនៅលើកោះព្រះ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយកោះមួយនេះស្ថិតនៅចំកណ្ដាលទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីទីរួមខេត្ត។ កោះព្រះ មានផ្ទៃដីទំហំ បណ្ដោយ ១២ គ.ម ទទឺង ៤ គ.ម និងប្រជាជនរស់នៅទីនោះមានចំនួន ១៥៩៣នាក់ ស្មើនិង ១៤៩គ្រួសារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង