Yearendyearend1140x150

ពិធីបើក«ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម»ត្រូវបញ្ចៀសចរាចរនាថ្ងៃទី០៣មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ឧសភានេះ បានចេញសេចក្ដីប្រកាសអំពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

យោងតាមសេចក្ដីប្រកាសរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដល់ប្រជាពលរដ្ឋដែលរសនៅក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាប់ថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលសន្ថិនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន នឹងរក្សានូវសន្តិភាពសុវត្ថិភាព សណ្ដាប់ធ្នាប់ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវមហាវិថីវិមានឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ រហូតបញ្ចប់កម្មវិធី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង