681 ezgif.com resize
Swift cc time

លោក រៀម មុនីស៊ីឡុង ប្រកាសលក់ស្នាដៃសិល្ប: ដើម្បីយកថវិកាទិញសូឡាដាក់តាមដងផ្លូវ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ហ្វេសប៊ុក Selong Vat

ភ្នំពេញ៖ វិចិត្រករសម្រាម រៀម មុនីស៊ីឡុង កាលពីថ្ងៃទី២៧ ឧសភា បានប្រកាសលក់ស្នាដៃសិល្ប:ដែលដាក់តាំងនៅសាលាអាយ៉ង់ នៅរាជធានីភ្នំពេញ ដើម្បីយកថវិកាទាំងនោះមកទិញសូឡាដាក់តាមដងផ្លូវនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ថវិកាដែលបានមកពីការលក់ស្នាដៃសិល្បៈ លោក រៀម មុនីស៊ីឡុង នឹងទិញសូឡាដាក់តាមដងផ្លូវនៅក្នុង ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប ដែលមានចំនួន១០ភូមិមានប្រវេងចំនួន ១១៣៧១ម៉ែត ក្នុងនោះត្រូវដាក់សូឡា ២០ម៉ែត្រមួយដើម សង្ខាងផ្លូវ ដែលត្រូវចំណាយសូឡាចំនួន ៥៦៨ដើមក្នុងឃុំកំពង់ឃ្លាំង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈតេឡេក្រាម លោក រៀម មុនីស៊ីឡុង 077492198 ឬ បើបងប្អូនមានបំណងចូលរួមចំណែកក្នុងការរៀបចំលំអតាមដងផ្លូវម្នាក់ ១ដុល្លារក៏បានសំរាប់ចូលរួមទិញសូឡា តាមរយៈ ABA របស់លោក Monisilong Riem 003246053 (ដុល្លារ) និង 003246061 (រៀល)៕

រូបភាព៖ ហ្វេសប៊ុក Selong Vat
រូបភាព៖ ហ្វេសប៊ុក Selong Vat
រូបភាព៖ ហ្វេសប៊ុក Selong Vat
រូបភាព៖ ហ្វេសប៊ុក Selong Vat
រូបភាព៖ ហ្វេសប៊ុក Selong Vat


Khcct banner

អត្ថបទទាក់ទង