ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ជ្រើសរើសបុគ្គលិកផ្នែក Cabin Crew ដោយសម្ភាសផ្ទាល់នៅថ្ងៃ២៧ ឧសភា ឆ្នាំ២០២៣ នៅ Bar Menaka នៅផ្លូវកោះពេជ្យ។
ក្រុមហ៊ុនអាការណ៍ AirAsia Cambodia ជ្រើសរើសបុគ្គលិកផ្នែក Cabin Crew ដែលទាមទារឱ្យមានសញ្ជាតិខ្មែរ អាចសរសេរ និងនិយាយភាសាអង់គ្លេសបានល្អ ដែលមានសមត្ថភាពក្នុងការផ្តល់សេវាកម្មជូនអតិថិជនដោយយកចិត្តទុកដាក់ និងមានរូបសម្បត្តិសមរម្យ។
ខាងក្រោមនេះជាលក្ខខណ្ធលម្អិតនៃបេក្ខជនដែលអាចដាក់ពាក្យបាន៖
កម្ពស់៖
• ស្រ្តីត្រូវមានកម្ពស់យ៉ាងតិច ១.៥៨ ម៉ែត្រ
• បុរសត្រូវមានកំពស់យ៉ាងតិច ១.៧០ ម៉ែត្រ
កម្រិតអប់រំ៖
• យ៉ាងហោចណាស់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ( អ្នកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រកាន់តែល្អ)
• មានជំនាញភាសាអង់គ្លេសយ៉ាងតិចឬស្មើ ៣៨០ ពិន្ទុសម្រាប់តេស្ត TOEIC, ឬ កម្រិត IELTS ៣.០ ។
• អាចនិយាយភាសាចិន និងភាសាអាស៊ានបានកាន់តែមានឱកាសច្រើន
ឯកសារដែលទាមទារចាំបាច់មានដូចជា៖
• ប្រវត្តិរូបបច្ចុប្បន្ន
• វិញ្ញាបនបត្របញ្ជាក់ការសិក្សាច្បាប់ដើម និងថតចម្លង
• អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែន, សៀវភៅគ្រួសារ និងកាតវ៉ាក់សាំង
• រូបថតមួយជំហរខ្លួន ដែលទើបថតថ្មី (ទំហំ A6)
• សម្រាប់អ្នកដែលធ្លាប់មានបទពិសោធន៍ផ្នែកនេះស្រាប់ ត្រូវភ្ជាប់ជាមួយនឹងកាត និងលិខិតយោង
លក្ខខណ្ឌផ្សេងទៀត៖
• មានលក្ខខណ្ឌសុខភាពដូចដែលបានចែងក្នុង License ដែលអាចធ្វើជា AirCrew
• អាចហែលទឹកបានយ៉ាងតិចចម្ងាយ២៥ ម៉ែត្រដោយមិនមានឧបករណ៍ជំនួយ។