Cc time web banner 054637

ផ្សារទំនើបធំមួយតម្លៃ១៤លានដុល្លារត្រូវបានគាំទ្រឱ្យសាងសង់នៅក្នុងខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ផ្សារទំនើបមួយដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ក្នុងទុនវិនិយោគសរុប ១៤លានដុល្លារ ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ"ច្រកចេញចូលតែមួយ" នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានផ្តល់ការគាំទ្រដល់គម្រោងវិនិយោគនេះ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តពញរះសីហនុ។

បើតាមសេចក្ដីប្រកាស កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតំលៃលក្ខណៈសម្បត្តិគម្រោងវិនិយោគដែលបានចុះពិនិត្យជាក់ស្តែងដោយផ្ទាល់ដោយគណៈកម្មការអន្តរក្រសួង។ នៅក្នុងកិច្ចប្រជុំនេះលោកអភិបាលរងបានផ្តល់ការគាំទ្រដល់គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ រួមមាន៖១. ក្រុមហ៊ុន កែច្នៃឈើដាំ (អាកាស្យា និងប្រេងខ្យល់) ទុនវិនិយោគសរុប ៨.៥លានដុល្លារ ២. ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប ៦.១លានដុល្លារ និង៣. ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។

ជាការឆ្លើយតប ឯកឧត្តមប្រធានអង្គប្រជុំបានឯកភាពតាមមតិលោកអភិបាលរង និងបានសំណូមពរឱ្យរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យដាំដើមអាកាស្យា និងដើមប្រេងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុន និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងពិនិត្យបន្ថែមទៅលើការសាងសង់ ដំណើរការអាងប្រព្រឹត្តិកម្មកាកសំណល់រាវ និងការគ្រប់គ្រងសំណល់រឹងជៀសវាងឱ្យខានតែបាននូវការប៉ះពាល់ដល់បរិស្ថាននៅជុំវិញគម្រោង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង