681 ezgif.com resize
Swift cc time

ថៃប្រកាសដកវិញ្ញាសា «គុនខ្មែរ និងជំនួសវិញដោយមួយថៃ» សម្រាប់ស៊ីហ្គេមទី៣៣ នៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ថៃ៖ ថៃនឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ បានប្រកាសថា «គុនខ្មែរ» នឹងត្រូវដកចេញពីវិញ្ញាសាប្រកួតនៅថៃឡើយ ជំនួសមកវិញដោយ «មួយថៃ»ដែលធ្វើឡើងនៅទីក្រុងបាងកក ឈុនបុរី និងសុងក្លា ប្រទេសថៃ។

រួបភាពដោយ៖ Thairath

នេះបើយោងតាមកាសែតថៃ Thairathបានចុះផ្សាយថា លោក ឆៃផាក់ សិរិវ៉ាត់ (Chaiyaphak Siriwat) អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម បានបញ្ជាក់ថា ប្រភេទកីឡាក្នុងស្រុក គឺមានតែ៤ប៉ុណ្ណោះនៅស៊ីហ្គេម។ ហើយប្រភេទនីមួយៗដែលត្រូវប្រកួតមានមេដាយមាសមិនលើសពី ៨ឡើយ សម្រាប់ប្រភេទកីឡានៅក្នុងស្រុក។ ហើយសម្រាប់វិញ្ញសា «គុនខ្មែរ»ប្រាកដជាមិនមាននៅ២ឆ្នាំខាងមុខទេ ហើយនឹងត្រូវជំនួសមកវិញដោយ «មួយថៃ»នឹងប្រើប្រដាល់ថៃជំនួសវិញ។

គួរបញ្ជាក់ថា ការប្រកួតការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ក្នុងវិញ្ញាសាគុនខ្មែរ ដណ្ដើមបានមេដាយមាសចំនួន ១២គ្រឿង និងប្រាក់៣គ្រឿង។ នៅឆ្នាំ២០២៥ ថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣៣ ផងដែរ៕

Khcct banner

អត្ថបទទាក់ទង