Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀនសម្រេចការសាងសង់បាន៨៥,០៤%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ បន្ទាប់ពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩ បច្ចុប្បន្ននេះកំពុងសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ ដែលសម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមរបាយការណ៍ ស្ពាននេះមានប្រវែងសរុប ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ៤០៥ម៉ែត្រ), ទទឹងស្ពាន១៧ម៉ែត្រ, ចំណុចចាប់ផ្ដើមស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ចំណុចបញ្ចប់នៅច្រកព្រំដែនប៉ោយប៉ែត-ថៃ។ ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដែលបានប្រើរយៈពេលសាងសង់ចំនួន២១ខែ។ ស្ពាននេះបានប្រើប្រាស់ទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក) ហើយសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃ និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ។

គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាការសម្រេចឱ្យបាននូវ ចក្ខុវិស័យ របស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង