681 ezgif.com resize
Swift cc time

តើឪពុកម្ដាយគួរអប់រំកូននៅក្នុងសតវត្សរ៍ទី២១ យ៉ាងដូចម្ដេច?

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Hello គ្រូពេទ្យ

ភ្នំពេញ៖ តួនាទីរបស់ឪពុកម្ដាយនូវក្នុងការអប់រំកូនៗរបស់ពួកគេជារឿងដែលចាំបាច់។ ការអប់រំពេលខ្លះត្រូវពឹងផ្អែកទៅលើបទពិសោធន៍ឪពុកម្ដាយ បរិបទជុំវិញ និងកត្តាសង្គម។ បន្ថែមពីនេះ ការអប់រំតាមបែបប្រពៃណីក្នុងគ្រួសារនីមួយៗ មិនអាចជួយឲ្យកូនៗរបស់ពួកគេទទួលបានអ្វីដែលឪពុកម្ដាយគ្រប់រូបផ្ដល់ឲ្យកូនរបស់ពួកគេបានឡើយ។ ពេលខ្លះឪពុកម្ដាយគ្រប់រូបគួរតែអប់រំពួកគេ ដោយការបញ្ចូលគ្នាតាមបែបប្រពៃណីខ្មែរ និងអឺរ៉ុប។

នៅក្នុងយុគសម័យឌីជីថល កុមារ និងយុវជនភាគច្រើនចំណាយពេលលើការប្រើប្រាស់ទូរស័ព្ទដៃ កុំព្យូទ័រ និងសម្ភារៈអេឡិចត្រូនិចផ្សេងទៀត ប៉ុន្ដែឪពុកម្ដាយគួរសាងទំនុកចិត្តសម្រាប់កូនៗរបស់ពួកគេ និងត្រួតពិនិត្យលើការប្រើប្រាស់របស់កូន ដោយខ្សែភ្នែក មិនមែនត្រួតពិនិត្យដោយការត្រួតត្រា។ ត្រូវឃ្លាំមើលថាការប្រើប្រាស់របស់ពួកគេនៅក្នុងផ្លូវល្អឬផ្លូវអាក្រក់ ប្រសិនបើពួកគេប្រើប្រាស់នៅក្នុងផ្លូវអវិជ្ជមាន ឪពុកម្ដាយត្រូវអប់រំពួកគេ។ ហើយការអប់រំពួកគេ ក៏ត្រូវជ្រើសរើសពេលវេលាដើម្បីនិយាយជាមួយពួកគេ ដើម្បីជៀសវាងការនិយាយមិនត្រូវកាលៈទេសៈ។

ការអប់រំកូនពេលខ្លះក៏អាស្រ័យទៅលើបទពិសោធន៍ជីវិតរបស់ឪពុកម្ដាយ វប្បធម៌នៅក្នុងគ្រួសារដែរ។ ឪពុកម្ដាយគ្រប់រូបមានគោលដៅចង់ឲ្យកូនល្អ ជាប្រជានល្អនៅក្នុងសង្គម ប៉ុន្ដែដើម្បីឲ្យបានកូនល្អតាមអ្វីដែលឪពុកម្ដាយចង់បាន មិនមែនងាយស្រួលឡើយ។ ការអប់រំកូនៗ ត្រូវតែអាស្រ័យលើបរិបទជុំវិញ សង្គមគ្រួសារ ព្រើការជោគជ័យរបស់ពួកគេ អាស្រ័យទៅលើឪពុកម្ដាយ និងពួកគេផ្ទាល់។

ការអប់រំកូននៅក្នុងសតវត្សរ៍ទី២១ ឪពុកម្ដាយគួរយកការអប់តតាមប៉ែកអាស៊ីពាក់កណ្ដាល និងប៉ែកអឺរ៉ុបពាក់កណ្ដាល ពិព្រោះចរិតប្រជាជនកម្ពុជា មានការគោរព និងអោនលំទោល ខណៈនៅអឺរ៉ុប ប្រជាជនមានសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ពួកគេ។ ដូច្នេះឪពុកម្ដាយត្រូវយកគំនិតទាំងពីរមកបញ្ចូលគ្នា និងមិនគួរអប់រំពួកគេតាមទស្សនៈបុរាណតែម្យ៉ាងបាននោះទេ។ ជាពិសេសឪពុកម្ដាយគ្រប់រូប មិនត្រូវបិទសេរីភាពកូនៗ នោះឡើយ ត្រូវឲ្យចេញទៅរកបទពិសោធន៍នៅក្នុងសង្គម មិនថាសង្គមនោះល្អ ឬអាក្រក់ ត្រូវតែឲ្យពួកគេបានសិក្សារៀនសូត្រ។

នៅក្នុងយុគសម័យឌីជីថល នេះ ឪពុកម្ដាយគ្រប់រូបប្រាកដជាដឹងហើយថា បច្ចេកវិទ្យាជាកាំបិទមុខពីរ ប្រសិនបើប្រប្រាស់ត្រូវ នឹងជួយអភិឌ្ឍសង្គម ប្រសិនបើប្រាស់ខុស នឹងក្លាយធូលីនៅក្នុងសង្គម។ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច អាចមានបញ្ហាប្រឈមច្រើន ជាពិសេសបញ្ហាភ្នែក។ ដូច្នេះឪពុកម្ដាយគ្រប់រូបគួរតែគិតលើបញ្ហានេះ និងជ្រើសរើសប្រភេទកីឡា ដែលពាក់ព័ន្ធជាមួយការហ្វឹកហាត់ភ្នែកដូចជាកីឡាវាយប៉េងប៉ុង និងកីឡាវាយសៃ ជាដើម ពិព្រោះកីឡា ក៏ដើរតួនាទីសំខាន់នៅក្នុងអប់រំក្នុងយុគសម័យឌីជីថលដែរ៕

Khcct banner

អត្ថបទទាក់ទង