Img 1426
Swift cc time

«កោះម្នាស់»នៅកោះកុងគ្រោងអភិវឌ្ឍជាតំបន់សម្រាកលំហែកម្សាន្តប្រណិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ កោះម្នាស់ ឋិតនៅទឹកដីខេត្តកោះកុង ធ្វើដំណើរពីភ្នំពេញតាមបណ្តោយផ្លួវជាតិលេខ៤ ប្រហែល៥ម៉ោង ឆ្ពោះទៅខេត្តកោះកុង បត់ឆ្វេងទៅកំពង់ផែកោះស្តេច មានផ្លូវបំបែកឆ្វេងទៅកំពង់ផែទូកក្តោងតារាសាគរ និងជិះទូកប្រហែល២០នាទី ទើបទៅដល់កោះមួយនេះ។

កោះម្នាស់ គឺជាកោះដែរពុំសូវមានអ្នកស្គាល់កំពុងទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ដែនកោះដែលមានទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុស ដើមដូងដុះទេរចេញពីឆ្នេរសមុទ្រ ខ្យល់បរិសុទ្ធ មុជទឹកមើលផ្កាថ្ម ស្ទូចត្រី ផឹកដូងត្រជាក់ដល់បេះដូង។

ថ្មីៗនេះ រដ្ឋបាលខេត្តកោះកុង បានចុះពិនិត្យតំបន់វិនិយោគកោះម្នាស់ PINEAPPLE ISLANDនេះ។ យោងតាមផែនការមេរបស់ក្រុមហ៊ុន វិនិយោគកោះម្នាស់ គ្រោងនឹងរៀបចំទីតាំងកោះដ៏ស្រស់ត្រកាល ដែលសំបូរទៅដោយដើមដូង ទឹកថ្លាដូចកញ្ចក់ និងមានឆ្នេរខ្សាច់សក្បុស មួយនេះឲ្យក្លាយជាតំបន់សម្រាកលំហែកម្សាន្តប្រណិតបែបអេកូទេសចរណ៍តំបន់ឆ្នេរសមុទ្រប្រចាំខេត្តកោះកុង។


Khcct banner

អត្ថបទទាក់ទង