Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន បិណ្ឌបាត«សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ»កុំទាស់គ្នា​តាមហ្វេសប៊ុក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៤ ឧសភានេះ បានប្រកាសបិណ្ឌបាត«សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ»កុំទាស់គ្នា​តាមហ្វេសប៊ុក។ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានជម្លោះការ​តែងតាំងមន្ត្រីសង្ឃមួយអង្គ បណ្តាល​មាន​ការ​ខ្វែងគំនិត​គ្នា​រវាងមន្ត្រីសង្ឃជាន់ខ្ពស់នៅកម្ពុជា ជាពិសេស​របស់សម្តេចព្រះធម្ម​លិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល និងលេខាធិការដ្ឋាន​គណៈសង្ឃនាយក។ 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលសុំមន្ត្រីជាន់ខ្ពស់សង្ឃបញ្ឈប់ការ​ទាស់ទែង​គ្នានៅ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក។សម្រាប់សម្តេច សុំឱ្យសម្តេចព្រះសង្ឃគ្រប់ព្រះអង្គចូលតុនិយាយគ្នា ព្រោះសុទ្ធតែក្បាលម៉ាស៊ីនសង្ឃហេតុអ្វីចាប់ផ្តើមប្រេះឆាបែបនេះ។

បើតាមសម្តេច ដើម្បីសុខដុមនីយកម្ម​ជាតិសាសន៍ និង សាសនា ដូច្នេះសម្តេចចង់ឱ្យមាន​ដំណោះស្រាយ​ដោយសន្តិវិធីក្នុងចំណោមមន្ត្រីជាន់ខ្ពស់សង្ឃ ជាពិសេស​ក្នុងគណៈសង្ឃ។ សម្តេចជឿថា បុគ្គលផ្ទាល់មិន​ជាឆ្លើយ​ឆ្លងប៉ុន្មានឡើយ ប៉ុន្តែអាចជាអ្នកហែរហម ឬជំនួយការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង