Cctimesw1140xh150cm copy

ក្រសួងកសិកម្ម លើកទឹកចិត្តប្រជាកសិករបង្កើតផលិតផលកសិកម្ម ក្នុងវិបតិ្តកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងកសិកម្ម លើកទឹកចិត្តដល់ប្រជាជន ប្រជាកសិករ រួមទាំងអ្នកផលិតក្នុងវិស័យឯកជន ដៃគូអភិវឌ្ឍនានា និងសហគមន៍កសិកម្ម ដោយប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាសដ៏មានតម្លៃសម្រាប់បង្កើនការផលិត និងធានាសន្តិសុខស្បៀង។ នេះបើតាមឯកឧត្តមវេង សាខុន ថ្លែងក្នុងហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។

រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងកាល:ទេស:ដែលសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ ក្រសួងបានខិតខំប្រឹងប្រែងជំរុញ និងលើកទឹកចិត្តដល់ប្រជា កសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ឲ្យបង្កើនការយកចិត្តទុកប្រែក្លាយវិបត្តិនេះ ទៅជាឱកាសដ៏មានតម្លៃសម្រាប់បង្កើនផលិតភាពផលិតកម្មកសិកម្ម ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ ធានាបានទាំងបរិមាណ និងគុណភាពទាំងជាលក្ខណ:គ្រួសារ និងពាណិជ្ជកម្ម ធានាសន្តិសុខស្បៀងទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត បង្កើតការងារ និងបង្កើនប្រាក់ចំណូល។

ឯកឧត្តមវេង សាខុន បានមានប្រសាសន៍ថា ក្នុងរយ:ពេលកន្លងមក ក្រសួងបានជំរុញឲ្យគ្រប់តួអង្គពាក់ព័ន្ធ គិតគូយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល ហើយពិតណាស់អ្វីដែលក្រសួងបានខិតខំគឺសម្រេចទទួលបានលទ្ធផលសំខាន់ៗជាច្រើន។

ឯកឧត្តមបន្តថា តួយ៉ាងក្នុងថ្ងៃនេះ គឺមានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការទិញ លក់ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ និងការចុះអនុស្សរណ:យោគយល់គ្នារវាងវិស័យសាធារណ: ឯកជន ដៃគូអភិវឌ្ឍន៍ និងផលិតករ។

ដោយឡែកកាលពីថ្ងៃទី១៥ ខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd។

ឯកឧត្តមក៏បានរំពឹងផងដែរថា គ្រប់ក្រសួងគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការកន្លងមក នឹងសហការបន្តក្នុងឆន្ទ:ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ នាឆ្នាំ២០៣០ និង២០៥០៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង