Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាម និងថៃ ច្រើនជាងគេអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមដែលបានចាប់ផ្តើមប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត២សប្តាហ៍កន្លងទៅ អ្នកជំនាញសង្កេតឃើញថា ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេគឺវៀតណាម និងថៃ បន្ទាប់មកភ្ញៀវទេសចរឥណ្ឌូនេស៊ីជាដើម។ អ្នកជំនាញបានពន្យល់ថា មូលហេតុដែលភ្ញៀវទេសចរវៀតណាម និងថៃមកកម្ពុជាច្រើនព្រោះពួកគេចង់មកគាំទ្រកីឡាកររបស់ពួកគេដែលចូលរួមប្រកួតនៅប្រទេសកម្ពុជាដោយផ្ទាល់ ជាពិសេសកត្តាធ្វើដំណើរមានភាពងាយស្រួលហើយពុំចំណាយវិកាច្រើន ព្រោះជាប្រទេសជិតខាងអាចធ្វើដំណើរតាមរថយន្តបាន។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គម ភ្ញៀវទេសចរដែលចូលមកកម្ពុជាគឺមានច្រើនគួរសម ប៉ុន្តែមិនទាន់មានទិន្នន័យជាក់លាក់នៅឡើយទេ។ ជាក់ស្ដែង ដូចដែលបានឃើញគឺកម្ពុជាទទួលបានលំហូរភ្ញៀវទេសចរពីប្រទេសជិតខាងភាគច្រើនភ្ញៀវទេសចរថៃ និងវៀតណាម ដែលបានមកកម្ពុជាច្រើនជាងគេ ក្នុងគោលបំណងដើម្បីគាំទ្រកីឡាកររបស់ពួកគេផ្ទាល់។ ជាងនេះទៀត កត្តាធ្វើដំណើរក៏មានភាពងាយស្រួល និងចំណាយថវិកាតិច ព្រោះជាប្រទេសជិតខាងអាចឆ្លងចូលកម្ពុជាបានដោយការប្រើប្រាស់រថយន្តជាមធ្យោយបាធ្វើដំណើរ។ រីឯភ្ញៀវទេសចរមកពីបណ្ដាប្រទេសមួយចំនួនទៀតក៏បានមកកម្ពុជាអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមដែរ គ្រាន់តែមានចំនួនតិចព្រោះត្រូវធ្វើដំណើរតាមយន្តហោះដែលត្រូវការការចំណាយច្រើន។

គួរបញ្ជាក់ថា ស៊ីហ្គេមបានចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ព្រះសីហនុ កែប កំពត និងសៀមរាប។ អំឡុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១៦,០០០នាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង