ថៃ៖ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ បានឱ្យដឹងថាប្រទេសថៃនឹងមានការកាត់បន្ថយចំនួនអត្តពលិក ចូលសញ្ជាតិនៅស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ លោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃឱ្យដឹងថាប្រទេសនីមួយៗនឹងមានគោលនយោបាយផ្សេងគ្នាសម្រាប់អត្តពលិកចូលសញ្ជាតិ។
អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃរូបនេះបន្ថែមថា «ប្រភេទកីឡានៅក្នុងស្រុកនឹងត្រូវកាត់បន្ថយផងដែរ ហើយជំនួសមកវិញថៃនឹងបង្កើនការផ្ដល់អាទិភាពលើប្រភេទកីឡាដែលមានស្ដង់ដារអន្តរជាតិពោលគឺ នឹងមិនឱ្យមានមេដាយមាសលើសពី២០ទៅ៣០មេដាយនោះទេសម្រាប់ប្រភេទកីឡាក្នុងស្រុក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសថៃ រួមមានទីតាំងដូចជា ក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ដែលចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ធ្នូ ឆ្នាំ ២០២៣៕