ក្រុងព្រះសីហនុ៖ ស្នងការនគរបាលព្រះសីហនុឃាត់ខ្លួនមនុស្សជាង៣០នាក់ពាក់ព័ន្ធករណីជួញដូរផ្លូវភេទក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សី ព្រមទាំងដកហូតបានសម្ភារ: វត្ថុតាងសម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំ។
លោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា នៅពាក់កណ្តាលអាធ្រាត្រយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនពាក់ពន្ធ័ ក្នុងករណីនេះមានមនុស្សចំនួន ៣១នាក់(ប្រុស ១៦ នាក់ និងស្រី ១៥នាក់)។ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សី ព្រមទាំងដកហូតបានសម្ភារ: វត្ថុតាងសម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំ។
ទីតាំងនៃការជួញដូរផ្លូវភេទដែលនគរបាលចូលធ្វើប្រតិបត្តិការបង្រ្កាប(អាជីកម្មផ្លូវភេទ) ខុសច្បាប់ មានចំនួន០៣ទីតាំង ស្ថិតនៅផ្ទះសំណាក់ យីហោ យិងប៊ិន ពូអៀក អ៊ីចាន់ ស្ថិតក្នុង ក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ភ្នំខៀវ)
គួរបញ្ជាក់ដែរថា នាពេលបច្ចុប្បន្ននេះ ជនពាក់ពន្ធ័ទាំង៣១នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕