ថៃ៖ ប្រទេសថៃ ព្យាករណ៍ពីកម្ដៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ណែនាំឲ្យប្រជាពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន នឹងថែរក្សាសុខភាពរបស់ខ្លួនដោយសារកម្ដៅខ្លាំង ។ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករណ៍អាកាសធាតុ ថាតំបន់ភាគខាងជើងនៃប្រទេសថៃអាចនឹងមានសីតុណ្ហភាពក្តៅខ្លាំង ជាមួយនឹងផ្ទៃមេឃមានពពកច្រើននៅពេលថ្ងៃ។ តំបន់ខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ឧសភា ខ្យល់មូសុងនិរតីដែលមានកម្លាំងខ្លាំងនឹងគ្របដណ្តប់លើផ្នែកខាងលើនៃប្រទេសថៃ ខណៈដែលប្រព័ន្ធសម្ពាធទាបនឹងគ្របដណ្តប់លើប្រទេសវៀតណាម។
យោងតាម នាយកដ្ឋានឧតុនិយមថៃបានគូសបញ្ជាក់ថាប្រទេសថៃអាចនឹងមានខ្យល់បក់បោកពីទិសខាងលិច ដែលបក់កាត់សមុទ្រ Andaman ភាគខាងត្បូងប្រទេសថៃ និងឈូងសមុទ្រថៃ នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ខ្លះនៃឆ្នេរសមុទ្រភាគនិរតី។ សមុទ្រ Andaman ត្រូវបានគេរំពឹងថានឹងមានរលកសមុទ្រមានកម្ពស់ ខណៈពេលដែលតំបន់ដែលរងផលប៉ះពាល់ដោយព្យុះផ្គររន្ទះ អាចនឹងមានរលកខ្ពស់ជាង ៣ ម៉ែត្រ៕