Cctimesw1140xh150cm copy

Update៖សាំងធម្មតាមានតម្លៃ៤១០០៛ខណៈប្រេងម៉ាស៊ូតឡើងថ្លៃដល់៣៨៥០៛

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នឹងមានតម្លៃ៤.១០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

បើតាមសេចក្តីជូនដំណឹង ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៣៦៧ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.១១៧រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នឹងមានតម្លៃ៤.១០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៨០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានតម្លៃ៤.១០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៨០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជិត៥០០០រៀល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង