Cctimesw1140xh150cm copy

ឥណ្ឌូនេស៊ីដង្ហែក្បួនតាមផ្លូវដើម្បីអបអរកីឡាករ-ការនីដែលឈ្នះមេដាយមាសក្នុងស៊ីហ្គេមឆ្នាំ២០២៣

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ប្រជាជនឥណ្ឌូនេស៊ីធ្វើការដង្ហែក្បួនតាមផ្លូវនៅថ្ងៃទី១៩ឧសភានេះ ដើម្បីជាការអបអរកីឡាករ-ការនីដែលឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

ប្រភពរូបភាព៖ PSSI 

ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីបានយកឈ្នះថៃដោយជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលនេះជាជ័យជម្នះលើកដំបូងរបស់ឥណ្ឌូនេស៊ីក្នុងរយៈពេលជាង 30 ឆ្នាំ។

ប្រភពរូបភាព៖ PSSI 

ដើម្បីជាការអបអរនូវការទទួលជ័យជម្នះលើក្រុមបាល់ទាត់ជម្រើសជាតិ U-22 ឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍ SEA Games 2023 ប្រជាជនឥណ្ឌូនេស៊ីបានប្រារព្ធពិធីដង្ហែក្បួនតាមដងផ្លូវនៃទីក្រុងហ្សាកាតា ជាមួយនឹង សមាគមកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី (PSSI) ដោយអមជាមួយនឹងប្រជាជននៃប្រទេសឥណ្ឌូនេស៊ីជាច្រើនទៀត។

ប្រភពរូបភាព៖ PSSI 

ក្បួនដង្ហែជ័យជំនះនៅទីក្រុងហ្សាកាតាបានចាប់ផ្តើមធ្វើឡើងនៅម៉ោង 08.00 នៅពេលព្រឹកថ្ងៃទី ១៩ ឧសភាឆ្នាំ២០២៣ ។ ចំណុចចាប់ផ្តើមនៃការដង្ហែរក្បួនគឺ កីឡាដ្ឋាន Gelora Bung Karno (GBK) ហើយក្បួនដង្ហែរនឹងឆ្ពោះទៅកាន់ Bundaran HI (រង្វង់មូលសណ្ឋាគារឥណ្ឌូនេស៊ី) តាមរយៈផ្លូវ Sudirman និងបន្ទាប់មកត្រលប់ទៅ GBK ម្តងទៀត។

ប្រភពរូបភាព៖ PSSI 

ជាធម្មតា ផ្លូវនៅទីក្រុងគឺមានភាពមមាញឹកនៅម៉ោងធ្វើការតែមិនមានជាបញ្ហាសម្រាប់ការដង្ហែក្បួននេះឡើយ ដោយសារតែគណៈកម្មការទទួលបានការអនុញ្ញាតពីខាងប៉ូលីសបានសព្វគ្រប់រួចរាល់ ដើម្បីសូមឱ្យប្រជាជនក្នុងការចៀសផ្លូវទៅផ្លូវផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង