ភ្នំពេញ៖ កុមារកម្ពុជាចំនួន ០៤រូប របស់អង្គការផ្កាយសមុទ្រ បានធ្វើដំណើរទៅទៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីដឹកដៃអមកីឡាកររបស់ក្លឹបបាល់ទាត់ Tottenham Hotspur។ នៅថ្ងៃទី២០ ឧសភា ស្អែកនេះ កុមារកម្ពុជាទាំង០៤រូប នឹងដឹកដៃអមកីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។
កុមារីពីររូប និងកុមារាពីររូប ដែលមានអាយុពី ១១ ដល់១៣ឆ្នាំ និងជាកីឡាករកីឡាការនីរបស់អង្គការផ្កាយសមុទ្រ បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ នឹងដឹកដៃអមកីឡាកររបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។
ពីកុមារាកុមារី ដែលធ្លាប់តែទាត់បាល់លើដីវាលមិនមានស្មៅក្នុងសហគមន៍ ដែលគេរស់នៅ ហើយ បានក្លាយជាកុមារ ដែលមានវាសនាអាចកាន់ដៃកីឡាករពិភពលោកល្បីៗដើរនៅលើទីលានស្មៅខៀវ ខ្ចីរបស់ Premier League គឺជាក្តីស្រមៃ ដែលកុមារកម្ពុជាក្រីក្រទាំងបួនរូបនេះពុំធ្លាប់បានគិតពីមុនមក នោះឡើយ ៕