681 ezgif.com resize
Swift cc time

ស៊ីន យូប៊ីន តារាស្រីកម្ពុជាដំបូងដើរលើកម្រាលព្រំក្រហមកម្មវិធីពិភពលោកនៅបារាំង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ RUTERS

ភ្នំពេញ៖ កញ្ញា ស៊ីន យូប៊ីន ជាតារាស្រីកម្ពុជាដំបូងគេ ដែលបានដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក Cannes Film festival 2023 លើកទី៧៦ នៅទីក្រុងកាន ប្រទេសបារាំង។ Cannes Film festival 2023 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២៧ ឧសភា។

កញ្ញា ស៊ីន យូប៊ីន បានទៅចូលមហោស្រពភាពយន្តពិភពលោក ទាំងជើងមានរបួសនៅឡើយ។ ទាំងនេះបញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះ មានការតាំងចិត្តខ្ពស់ តស៊ូជំនះឧបសគ្គទាំងឡាយ ដើម្បីនាំមកនូវមោទនភាពសម្រាប់សិល្បៈភាពយន្តខ្មែរ។

គួរបញ្ជាក់ថា Cannes Film festival បានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ដើម្បីអបអរសាទរខ្សែភាពយន្ដ និងផ្តល់រង្វាន់ដល់ភាពយន្តល្អបំផុតប្រចាំឆ្នាំ។ Cannes Film festival បានក្លាយជាការជួបជុំដ៏សំខាន់មួយសម្រាប់តារាសម្តែង អ្នកដឹកនាំរឿង និងផលិតករមកពីជុំវិញពិភពលោក។ Cannes Film festival ត្រូវបានគេស្គាល់ថាជា Palme d'Or ដែលជាពានរង្វាន់កំពូលដែលផ្តល់ដល់ខ្សែភាពយន្តល្អបំផុត៕


Khcct banner

អត្ថបទទាក់ទង