Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន ផុស្ការ ឌីជីធល ចុះហត្ថលេខាអនុស្សរណៈយោគយល់លើសេវាកម្មដំណោះស្រាយទូទាត់ឌីជីថល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាអនុស្សរណៈយោគយល់ជាមួយនឹងក្រុមហ៊ុន ផុស្ការ ឌីជីធល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ កាណាឌីយ៉ា និង ផុស្ការ ឌីជីធល នឹងសហការគ្នាទៅលើការផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថល ក៏ដូចជាការពង្រឹងនូវចំណេះហិរញ្ញវត្ថុចំពោះអតិថិជន តាមរយៈការរៀបចំសិក្ខាសាលាសម្រាប់អតិថិជនសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាម្ចាស់អាជីវកម្មផងដែរ។

ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ អតិថិជនដែលកំពុងតែប្រើប្រាស់នូវកម្មវិធី វិធាន ដែលជាប្រព័ន្ធគ្រប់គ្រង គណនេយ្យអនឡាញ របស់ក្រុមហ៊ុន ផុស្ការ ឌីជីធល កាន់តែមានភាពងាយស្រួលក្នុងការបង់នូវថ្លៃសេវាកម្មប្រចាំខែ តាមរយៈសេវាកម្មដំណោះស្រាយទូទាត់ឌីជីថល។ បន្ថែមពីលើនេះ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផុស្ការ ឌីជីធល នឹងបន្តសហការ ដើម្បីបញ្ចូលសេវាកម្មឌីជីថលមួយចំនួន ដូចជាធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗសម្រាប់អាជីវកម្ម និងសាជីវកម្មរបស់ខ្លួន ហើយបន្ថែមពីលើនោះដែរ ធនាគារ និងក្រុមហ៊ុន បានគ្រោងនឹងរ់ៀបចំសិក្ខាសាលា ដែលផ្តោតទៅលើការពង្រឹងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផុស្ការ ឌីជីធល ផងដែរ។

លោក Raymond Sia ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ ធនាគារ កាណាឌីយ៉ា បានបង្ហាញភាពសុទិដ្ឋិនិយម យ៉ាងមុតមាំទៅលើការសហប្រតិបត្តិការរវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផុស្ការ ឌីជីធល។

លោក Raymond Sia មានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការរវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផុស្ការ ឌីជីធល គឺជាការចាប់ដៃគូយុទ្ធសាស្ត្រមួយក្នុងការបន្តអភិវឌ្ឍនូវប្រព័ន្ធឌីជីថលអេកូឡូស៊ី ក៏ដូចជាការចូលរួមចំណែកនូវការពង្រឹងនូវសមត្ថភាពប្រតិបត្តិការឌីជីថល របស់សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មផ្សេងៗទៀតផងដែរ។”

លោកមានប្រសាសន៍បន្ថែមថា “វិស័យសហគ្រាសធុនតូច និងមធ្យម បានដើរតួយ៉ាងសំខាន់នូវក្នុងភាពរឹងមាំ និងការរីកចម្រើន របស់ធនាគារ កាណាឌីយ៉ា ដូច្នេះយើងខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អតិថជនរបស់ធនាគារ កាណាឌីយ៉ា ក៏ដូចជាអតិថិជនរបស់ ផុស្ការ ឌីជីធល ដោយពួកគាត់នឹងទទួលបានភាពងាយស្រួលជាងមុនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងអាជីវកម្ម និងសហគ្រាសរបស់ខ្លួន៕”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank” ពីស្ថាប័ន Digital Banker និងពាន “Best Retail Bank” ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង