ភ្នំពេញ៖ កីឡាករកម្ពុជា លន បញ្ញា នាថ្ងៃទី ១៦ ឧសភា បានដណ្ដើមបានមេដាយមាសក្នុងវិញសា ឃីកបុកសុីង ក្រោយយកឈ្នះកីឡាករឥណ្ឌូនេសុី ដែលធ្វើឡើងនៅសាលដំរី នៃពហុកីឡាដ្ឋានជាតិមរតកតេជោ។
កីឡាករកម្ពុជា លន បញ្ញា ដណ្ដើមបានមេដាយមាសក្នុងវិញសា ឃីកបុកសុីង ក្រោយយកឈ្នះកីឡាករឥណ្ឌូនេសុី HARIS SOFYAN ABDUL ដោយពិន្ទុ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ហើយប្រជាពលរដ្ឋកម្ពុជាទាំងមូលបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង នឹងបានចូលអបអរយ៉ាងច្រើនកោះករដល់កីឡាករកម្ពុជាផងដែរ៕