Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនហួវៃបង្កើតកម្មវិធីប្រកួតថតរូបដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ រួមសហការជាមួយក្រុមហ៊ុនទូរស័ព្ទដៃ Huawei នឹងដាក់ចេញពិធីប្រកួតថតរូបថ្នាក់ជាតិមានឈ្មោះថា “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” ដែលនឹងចាប់ផ្តើមចាប់ទទួលចុះឈ្មោះចាប់ពីថ្ងៃទី១២ខែឧសភា នេះតទៅ។ វត្ថុបំណងនៃកម្មវិធីនេះគឺ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ជាពិសេសប្រមូល និងផ្តិតយករូបភាពស្អាតៗពីតំបន់ទេសចរណ៍ទូទាំងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកការប្រកួតថតរូប “ទេសចរណ៍ថ្នាក់ជាតិលើកទី១Powered by Huawei X-MAGE" នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ជុក ជំនោរ បានកោតសរសើរចំពោះក្រុមហ៊ុន Huawei ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈការនាំចូលមកនូវឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជន និងភ្ញៀវទេសចរ។ ដោយឡែក ផ្អែកលើផែនទីចង្អុលផ្លូវស្តីពីការស្ដារ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានផ្ដល់អាទិភាពខ្ពស់ដល់ការជំរុញផ្សព្វផ្សាយតាមរយៈឌីជីថលដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ។

ទន្ទឹមនឹងនេះ ឯកឧត្តមបន្ថែមថា កម្មវិធីនេះមានគៅលបំណងពិសេសេដើម្បីបង្ហាញពីសម្រស់ និងសក្តានុពលតំបន់ទេសចរណ៍ទូទាំងប្រទេសកម្ពុជាទៅដល់ពិភពលោក និងភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិន។ ក្នុងន័យនេះ ការងើប ឡើងនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរ និងអ្នកវិនិយោគចិនបានឡើយ។

ឯកឧត្តមក៏បានបញ្ជាក់ថា ការប្រកួតនេះ នឹងមានការចូលរួមជាគណៈកម្មការវាយតម្លៃពី លោក សួង ម៉ារឌី អ្នកជំនាញថតរូបក្នុងប្រទេសកម្ពុជា, លោក Miller Snap សាស្ត្រាចារ្យនៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) និងលោក Hang Sovithya សាស្ត្រាចារ្យជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ (Media)។

សម្រាប់ម្ចាស់ជ័យលាភី ០៣ រូប នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ទទួលបានកំពូលទូរស័ព្ទ Huawei P60Pro ១គ្រឿង, ក្លាយជាអ្នកថតរូបកុងត្រាប្រចាំក្រុមហ៊ុន Huawei, លិខិតសរសើរចេញដោយក្រសួងទេសចរណ៍, ការដាក់បង្ហាញស្នាដៃនៅលើទំព័រ Facebook របស់ក្រសួងទេសចរណ៍ និង Facebook របស់ក្រុមហ៊ុន Huawei, និងការបង្ហាញស្នាដៃក្នុងកម្មវិធីនានានៅប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង