681 ezgif.com resize
Swift cc time

កីឡាគុនខ្មែរកម្ពុជាទទួលបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញ៖ កីឡាករ កីឡាការិនីគុនខ្មែរ នាថ្ងៃទី១១ ឧសភា ឈ្នះមេដាយមាសចំនួន៧គ្រឿង ប្រាក់ចំនួន ២គ្រឿង លើប្រភេទវិញ្ញាសាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាករ និងកីឡាការិនីគុនខ្មែរ ដែលឈ្នះមេដាយមាសក្នុងវិញ្ញាសារគុនខ្មែរ រួមមានកីឡាករ ឃុន ឡាំងកូសុីន, ឃុន បូរ៉ា, ឈុន វ៉ាន់ថង, ទិត សោភ័ណ្ឌ, រុំ សំណាង, ឡៅ សន្ទ្រានិងកីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនីដែលទទួលបានមេដាយប្រាក់ រួមមាន មើយ សុឹង, ទួន ស្រីភីន ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាជនកម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំងដែលកីឡាករ កីឡាការិនីគុនខ្មែរទទួលបាននូវភាពជោគជ័យ និងធ្វើឲ្យអន្តរជាតិបានស្គាលពីកីឡាគុនខ្មែរកាន់តែច្បាស់ផងដែរ។

គួរបញ្ជាក់ថា ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង ទទួលបាននូវលទ្ធផលល្អនៅសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕


Khcct banner

អត្ថបទទាក់ទង