681 ezgif.com resize
Swift cc time

កីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ឈ្នះមេដាយមាស ក្រោយយកឈ្នះកីឡាករវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ កីឡាករគុនខ្មែរ ឡៅ ចន្ទ្រា នាថ្ងៃទី១១ ឧសភា ឈ្នះមេដាយមាសលើប្រភេទវិញ្ញាសាគុនខ្មែរ បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម NGUYEN THANH TUNG ដោយពិន្ទុដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាករគុនខ្មែរ ឡៅ ចន្ទ្រា បានយកឈ្នះទៅលើកីឡាករវៀតណាម NGUYEN THANH TUNG ក្នុងវិញ្ញាសារគុនខ្មែរ ដោយកីឡាករវៀតណាម NGUYEN THANH TUNG ដោយពិន្ទុ ក្នុងប្រភេទទម្ងន់៧៥ គីឡូក្រាម (បុរស) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលកីឡាករគុនខ្មែរកម្ពុជាទទួលបានមេដាយមាស នឹងមេដាយប្រាក់ នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម។

គួរបញ្ជាក់ថា កីឡាករគុនខ្មែរដែលបានឈ្នះមេដាយមាស រួមមានកីឡាករ ឃុន ឡាំងកូសុីន, ឃុន បូរ៉ា, ឈុន វ៉ាន់ថង, ទិត សោភ័ណ្ឌ និងកីឡាការិនី ទូច ចាន់វត្តី រីឯកីឡាការិនី មើយ សុឹង, ទួន ស្រីភីន ទទួលបានមេដាយ ប្រាក់។ ហើយក៏ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង