ភ្នំពេញ៖ កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី នាថ្ងៃទី១១ ឧសភា ទទួលបានមេដាយមាស លើប្រភេទវិញ្ញាសាគុនខ្មែរ ក្រោយឈ្នះកីឡាការិនីវៀតណាម NGUYEN THI CHIEU ដោយពិន្ទុ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ទទួលបានមេដាយមាស វាយឈ្នះកីឡាការិនីវៀតណាម NGUYEN THI CHIEU ក្នុងវិញ្ញាសារគុនខ្មែរ ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ទម្ងន់៥៤ គីឡូក្រាម (នារី) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយក៏ជាមោនភាពផងចំពោះប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង ក្នុងវិញ្ញាសាកីឡាគុនខ្មែរកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម។
គួរបញ្ជាក់ថា កីឡាករគុនខ្មែរដែលបានឈ្នះមេដាយមាស រួមមានកីឡាករ ភុន ពិសិដ្ឋ, ម៉ាប់ ធារ៉ា, ខាំ ខ្លានាង, ហ៊ឹម គឹមរៀង, ឡៅ ចិត្រា, ឃុន ឡាំងកូសុីននិងកីឡាករឈុន វ៉ាន់ថង រីឯកីឡាការិនី សំ សំណាង, មើយ សុីង បានមេដាយ ប្រាក់។ ហើយក៏ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៅកម្ពុជា៕