Yearendyearend1140x150

កីឡាករគុនខ្មែរ ឈុត វ៉ាន់ថង ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ កីឡាករគុនខ្មែរ ឈុត វ៉ាន់ថង នាថ្ងៃទី១១ ឧសភា ឈ្នះមេដាយមាសលើប្រភេទវិញ្ញាសាគុនខ្មែរ បន្ទាប់ពីយកឈ្នះកីឡាករឡាវ ATTAXAY SIHABOUT ដោយពិន្ទុ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាករគុនខ្មែរ ឈុត វ៉ាន់ថង បានយកឈ្នះទៅលើកីឡាករឡាវ ATTAXAY SIHABOUT ក្នុងវិញ្ញាសារគុនខ្មែរ ដណ្ដើមបានមេដាយមាស ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ទម្ងន់៦០ គីឡូក្រាម (បុរស) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលកីឡាករគុនខ្មែរកម្ពុជាទទួលបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម។

គួរបញ្ជាក់ថា កីឡាករគុនខ្មែរ ៦រូបដែលបានឈ្នះមេដាយមាស រួមមានកីឡាករ ភុន ពិសិដ្ឋ, ម៉ាប់ ធារ៉ា, ខាំ ខ្លានាង, ហ៊ឹម គឹមរៀង ឃុន ឡាំងកូសុីន និងកីឡាករ ឡៅ ចិត្រា រីឯកីឡាការិនី សំ សំណាង និងកីឡាការិនី មើយ សុឹង បាន មេដាយ ប្រាក់។ ហើយក៏ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៅកម្ពុជា

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង