681 ezgif.com resize
Swift cc time

កីឡាការីនីគុនខ្មែរ មើយ សុឹង ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញ៖ កីឡាការិនីគុនខ្មែរ មើយ សុឹង នាថ្ងៃទី១១ ឧសភា ទទួលបានមេដាយប្រាក់ លើប្រភេទវិញ្ញាសាគុនខ្មែរ ក្រោយចាញ់កីឡាការិនីវៀតណាម TRIEU THI PHUONG THUY ដោយពិន្ទុ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាការិនីគុនខ្មែរ មើយ សុឹង ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីវៀតណាម TRIEU THI PHUONG THUY ក្នុងវិញ្ញាសារគុនខ្មែរ ចាញ់ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ទម្ងន់៥១ គីឡូក្រាម (នារី) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយក៏ជាមោនភាពផងចំពោះប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ ក្នុងវិញ្ញាសាកីឡាគុនខ្មែរកម្ពុជាដែលទទួលបានមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមផងដែរ។

គួរបញ្ជាក់ថា កីឡាករគុនខ្មែរ ៦រូបហើយដែលបានឈ្នះមេដាយមាស រួមមានកីឡាករ ភុន ពិសិដ្ឋ, ម៉ាប់ ធារ៉ា, ខាំ ខ្លានាង, ហ៊ឹម គឹមរៀង, ឡៅ ចិត្រា និងកីឡាករឃុន ឡាំងកូសុីន រីឯកីឡាការិនី សំ សំណាង បាន មេដាយ ប្រាក់។ ហើយក៏ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង