681 ezgif.com resize
Swift cc time

អត្តពលិកសិង្ហបុរី យក«ស៊ីហ្គេមនៅកម្ពុជា»ជាសាក្សី សុំមិត្តស្រីរៀបការបានសម្រេច

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ LUKE CHUA

កែប៖ កីឡាករហែលទឹកសិង្ហបុរីលោក Bryce Chong កាលពីព្រឹកថ្ងៃទី០៨ ឧសភា បានសុំមិត្តស្រីរបស់លោករៀបការបានជោគជ័យ នៅខេត្តកែប បន្ទាប់ពីបានទាកទងគ្នាអស់រយៈពេល ៧ឆ្នាំ។ លោក Chong បានសុំមិត្តស្រីរបស់លោករៀបការបន្ទាប់ពីការប្រកួតបានបញ្ចប់ ដោយមានការជួយរៀបចំពីមិត្តភក្ដិរបស់លោក។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានឲ្យដឹងថា លោកបានទិញចិញ្ចៀនសុំរៀបការនេះ តាំងពីពាក់កណ្ដាលឆ្នាំ២០២២ មកម្លេះ ប៉ុន្ដែលោកមិនអាចរកពេលវេលាដែលសាកសម ដើម្បីសុំមិត្តស្រីរបស់លោករៀបការបាននទេ។ ហើយមិត្តភក្ដិរបស់លោកបានណែនៃឲ្យលោក សុំមិត្តស្រីរបស់លោករៀបការ ក្នុងអំឡុងពេលប្រកួតកីឡាអាស៊ីអាគ្នេយ៍។ ដូច្នេះលោក ក៏សម្រេចចិត្តសុំមិត្តស្រីរបស់លោករៀបការ ក្នុងពិធីបំពាក់មេដាយជូនអត្តពលិក។

បច្ចុប្បន្ននេះ លោក Bryce Chong និងគូដណ្ដឹងកញ្ញា Sheryl Foo បានត្រឡប់ទៅប្រទេសសិង្ហបុរី ហើយពួកគេមិនទាន់ប្រកាសពីគម្រោងរៀបការនៅឡើយទេ។

គួរបញ្ជាក់ថា លោក Chong ជាកីឡាករសិង្ហបុរីដំបូងគេ ដែលឈ្នះមេដាយសំរឹទ្ធ ក្នុងប្រទេសកម្ពុជា ក្នុងវិញ្ញាសាហែលទឹកបុរសកាលពីថ្ងៃសៅរ៍ ដែលគេបានជាប់ចំណាត់ថ្នាក់ទីប្រាំក្នុងវិញ្ញាសាអាគូត្លុង៕

Khcct banner

អត្ថបទទាក់ទង