Yearendyearend1140x150

ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិព័រណ៍នេះនឹងជួយលើកស្ទួយផលិតផលខ្មែរឱ្យទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ និងចូលរួមលើកទឹកចិត្តអាជីវករ ផលិតករ ក្នុងការផលិត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមសេចក្ដីប្រកាស ក្រសួងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងដល់លោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និងសាធារណជនទូទៅថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាននៅតាមមូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងហើយឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម រដ្ឋបាល ខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រសួងបញ្ជាក់ថា បើសិនជាលោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ឬមានគម្រោងពិភាក្សាការងារផ្លាស់ប្តូរពាណិជ្ជកម្មជាមួយដៃគូក្រុមហ៊ុនពីប្រទេសវៀតណាម អាចមកបំពេញបែបបទចូលរួមឱ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជាកំណត់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង