Img 1426
Swift cc time

កីឡាករគុនខ្មែរ ខាំ ខ្លានាង ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករគុនខ្មែរ ខាំ ខ្លានាង នាថ្ងៃទី១០ ឧសភា ទទួលបានមេដាយមាសក្រោយឈ្នះកីឡាករវៀតណាម កីឡាករ LE CONG NGHI ដោយវាយឲ្យកីឡាករវៀតណាម ដោយពិន្ទុ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កីឡាករគុនខ្មែរ ខាំ ខ្លានាង បានយកឈ្នះទៅលើកីឡាករវៀតណាម LE CONG NGHI ក្នុងវិញ្ញាសារគុនខ្មែរ ដោយវាយកីឡាករវៀតណាម ឈ្នះដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម (បុរស) ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង នឹងបានចូលគាំទ្រយ៉ាងច្រើនកោះករ ដែលកីឡាករគុនខ្មែរកម្ពុជាទទួលបានមេដាយមាស នៅកីឡាដ្ឋានជាតិមរតកតេជោ។

គួរបញ្ជាក់ថា ក្រុមកីឡាគុនខ្មែរ ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៃវិញ្ញាសាគុនខ្មែរ នៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង