681 ezgif.com resize
Swift cc time

កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ ទទួលបានមេដាយមាស ក្រោយឈ្នះកីឡាករវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ នាថ្ងៃទី១០ ឧសភា ទទួលបានមេដាយមាសក្រោយឈ្នះកីឡាករវៀតណាម កីឡាករ DUONG DUC BAO ដោយវាយឈ្នះកីឡាករវៀតណាម ដោយពិន្ទុ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ បានយកឈ្នះទៅលើកីឡាករវៀតណាម DUONG DUC BAO ក្នុងវិញ្ញាសារគុនខ្មែរ ដោយវាយឈ្នះកីឡាករវៀតណាម ឈ្នះដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម (បុរស) ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង នឹងបានចូលគាំទ្រយ៉ាងច្រើនកោះករ ដែលកីឡាករគុនខ្លែរកម្ពុជាទទួលបានមេដាយមាស នៅកីឡាដ្ឋានជាតិមរតកតេជោ។

គួរបញ្ជាក់ថា ក្រុមកីឡាគុនខ្មែរ ជាប្រវត្តិសាស្រ្តដែលកម្ពុជាបានដាក់បញ្ជូលក្នុងព្រឹត្តិការណ៍សុីហ្គេមជាជាប្រវត្តិសាស្ត្រ នៃវិញ្ញាសាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម នៅកម្ពុជា៕ 

Khcct banner

អត្ថបទទាក់ទង