681 ezgif.com resize
Swift cc time

កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា ឈ្នះមេដាយមាស នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា នាថ្ងៃទី១០ ឧសភា ទទួលបានមេដាយមាសក្រោយឈ្នះកីឡាករវៀតណាម កីឡាករ VO NHUAN PHONG ដោយវាយឲ្យកីឡាករវៀតណាមបោះបង់ការប្រកួត នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា បានយកឈ្នះទៅលើកីឡាករវៀតណាម VO NHUAN PHONG ក្នុងវិញ្ញាសារគុនខ្មែរ ដោយវាយឲ្យកីឡាករវៀតណាមបោះបង់ការប្រកួត នៅទឹកទី១ ក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាម (បុរស) ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង នឹងបានចូលគាំទ្រយ៉ាងច្រើនកោះករ ដែលកីឡាករគុនខ្លែរកម្ពុជាទទួលបានមេដាយមាស នៅកីឡាដ្ឋានជាតិមរតកតេជោ។

គួរបញ្ជាក់ថា ក្រុមកីឡាគុនខ្មែរ ជាប្រវត្តិសាស្រ្តដែលកម្ពុជាបានដាក់បញ្ជូលក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៃវិញ្ញាសាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម នៅកម្ពុជា៕ 

Khcct banner

អត្ថបទទាក់ទង