Yearendyearend1140x150

ចំណុចសំខាន់ៗដែលត្រូវដឹងមុនសម្រេចចិត្តទិញដីឡូត៍ ឬទិញលំនៅឋាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ Realestate.com.kh)

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសមួយដែលផ្ទុកដោយចំណុចសំខាន់ៗសម្រាប់ការទិញដីឡូត៍ និងលំនៅឋាន ក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដឺឡូត៍ និងផ្ទះ) អាចប្រព្រឹត្តិទៅដោយរលូន និងអាចជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមសេចក្ដីប្រកាស ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា មុនធ្វើការសម្រេចចិត្តទិញអចលនទ្រព្យ លោកអ្នកគួរយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជា៖ ចំពោះព័ត៌មានសម្រាប់ការទិញដីឡូត៍ ត្រូវពិនិត្យឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬជារបស់អ្នកផ្សេង), វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ(មានជាប់បន្ទុកឬអត់), លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ៥, ៩.ស ប្រមទឹក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍរឹបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់), ឯកសារបង់ពន្ធអចលនវត្ថុ, បណ្ណបំបែកក្បាលដី, និង ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

រីឯព័ត៌មានសម្រាប់ការទិញលំនៅឋានមានដូចជា៖ លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលារាជធានី - ខេត្ត), វិញ្ញាបឲប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ(មានជាប់បន្ទុកឬអត់), អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ), ឯកសារបង់ពន្ធអចលនវត្ថុ, បណ្ណប់បែកក្បាលដី, និង ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

ជាការកត់សម្គាល់នារយៈពេលចុងក្រោយនេះសង្កេតឃើញថា វិវាទនៃការទិញ-លក់ ដីឡូត៍កំពុងតែមានភាពចម្រូងចម្រាសរវាងអ្នកលក់ដី និងអ្នកទិញដី ដោយថ្មីៗនេះមានឧកញ៉ាម្នាក់និងបក្សពួក៨នាក់ទៀតត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងផែនការបោកខ្ពស់ ធ្វើបាបអ្នកក្រដើម្បីយកផលចំណេញសម្រាប់ខ្លួនឯង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង