Smart saver cctime web bannertif

ក្រុមកីឡាបាល់ទះនារីវៀតណាម យកឈ្នះសិង្ហបុរី ៣-០ ក្នុងព្រឹត្តិការណ៍សុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ សហព័ន្ធបាល់ទះកម្ពុជា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជម្រើសជាតិនារីវៀតណាម នាថ្ងៃទី០៩ ឧសភា បានយកទទួលជ័យជំនះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣-០ សិត នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក។

ក្រុមកីឡាបាល់ទះជម្រើសជាតិនារីវៀតណាម បានយកឈ្នះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣-០ សិត ដោយក្រុមនារីវៀតណាមដណ្ដើមបាន៣ ពិន្ទុ ក្នុងវគ្គសន្សំពិន្ទុ (ក្នុងពូល B) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាបាល់ទះនារី ក្នុងសាល។

គួរបញ្ជាក់ថា ក្រោយក្រុមកីឡាបាល់ទះជម្រើសជាតិនារីវៀតណាម រវាងសិង្ហបុរីបញ្ចប់ នឹងមានការប្រកួតរវាងថែ ប៉ះឥណ្ឌូនេសុី និងកម្ពុជា ប៉ះហ្វីលីពីន ក្នុងព្រឹត្តិការណ៍សុីហ្គេម នាល្ងាចនេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង