Yearendyearend1140x150

កីឡាការិនីកម្ពុជា ស្រួង ភាវី បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍សុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី នាថ្ងៃទី ០៨ ឧសភា បានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម Honag Yen Nhi Nguyen នៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាកីឡាប៊ីយ៉ាកូរ៉ុ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើងនៅផ្សារទំនើបអីអន សែន សុខ ជាន់ទី៣។ 

កីឡាការិនីកម្ពុជា ស្រួង ភាវី ដណ្ដើមបានមេដាយមាសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលបានយកឈ្នះកីឡាការិនីវៀតណាម ហើយការប្រកួតនេះពិតជាមានភាពយ៉ាងស្វិតស្វាញយ៉ាងខ្លាំងនៃលំដាប់ពិន្ទុ ២៥-២០ រហូតដណ្ដើមបានជ័យជំនះយកមេដាយជូនជាតិ និងប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង