ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីន នាថ្ងៃទី០៨ ឧសភា បានយកទទួលជ័យជំនះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣-២ សិត នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីន បានយកឈ្នះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣-២ សិត ដោយក្រុមហ្វីលីពីន ដណ្ដើមយកចំណាត់ថ្នាក់លេខ៥ ចំណែកក្រុមសិង្ហបុរីឈរនៅចំណាប់ថ្នាក់លេខ៦ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីន ក្នុងប្រភេទកីឡាបាល់ទះបុរស ក្នុងសាល។
គួរបញ្ជាក់ថា ក្រោយក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីន បញ្ចប់ការប្រកួតជាមួយក្រុមសិង្ហបុរី នឹងមានការប្រកួតពីរក្រុមទៀត រវាងក្រុមវៀតណាម ប្រកួតជាមួយថែ និងក្រុមកម្ពុជាកម្ពុជា ប្រកួតជាមួយក្រុមឥណ្ដូនេសុីក្នុងវគ្គដណ្ដើមយកមេដាយមាស ក្នុងព្រឹត្តិការណ៍សុីហ្គេម៕