ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា នាថ្ងៃទី៤ ឧសភា បានយកទទួលជ័យជំនះទៅលើក្រុមហ្វីលីពីន ដោយលទ្ធផល ៣-០សិត (ក្នុងពូល B)នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា (បុរសពូលA) បានយកឈ្នះទៅលើក្រុមហ្វីលីពីន ដោយលទ្ធផល ៣-០ សិត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ទទួយបានជ័យជំនះ មាន៣ពិន្ទុបន្ថែម ក្នុងវគ្គសន្សំពិន្ទុ ពូល A ជាការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ក្នុងប្រភេទកីឡាបាល់ទះបុរស ក្នុងសាល។
គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាល (បុរសA) នឹងត្រូវទៅជួបក្រុមបាល់ទះឥណ្ដូនេសុី ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម នៅថ្ងៃទី៦ ឧសភាខាងមុខ៕