ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជម្រើសជាតិថៃ នាថ្ងៃទី៤ ឧសភា បានយកទទួលជ័យជំនះទៅលើក្រុមវៀតណាម ដោយលទ្ធផល ៣-១ សិត (ក្នុងពូល B)នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមកីឡាបាល់ទះជម្រើសជាតិថៃ (បុរសពូលB) បានយកឈ្នះទៅលើក្រុមវៀតណាម ដោយលទ្ធផល ៣-១ សិត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ទទួយបានជ័យជំនះ មាន៣ពិន្ទុបន្ថែម ក្នុងវគ្គសន្សំពិន្ទុ ពូល B ជាការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ក្នុងប្រភេទកីឡាបាល់ទះបុរស ក្នុងសាល។
គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាល (បុរសA) នៅល្ងាចនេះផងដែរនឹងត្រូវប្រកួតជាមួយក្រុមហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម៕