ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា នាថ្ងៃទី៣ មេសា បានយកទទួលជ័យជំនះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣-០ សិត (ក្នុងពូល A)នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា(បុរសពូលA) បានយកឈ្នះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣-០ សិត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ទទួយបានជ័យជំនះ មាន៣ពិន្ទុ ក្នុងវគ្គសន្សំពិន្ទុ ពូល A ផងដែរ។
គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទះបុរស ក្នុងសាល ចាប់ផ្ដើមប្រកួតថ្ងៃបើកឆាកដំបូងមានក្រុមម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី ថៃ ឥណ្ឌូនេសុី ម៉ាឡេសុី វៀតណាម ហ្វីលីពីន ដែលជាក្រុមប្រកួតវិលជុំសន្សំពិន្ទុ៕