Yearendyearend1140x150

អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា កម្ពុជានឹងទទួលបានផលចំណេញច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣នេះ។ ព្រឹត្តិការណ៍ស៊ីហ្គេម នឹងជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាតាមរយៈយុទ្ធសាស្រ្តរបស់សម្ដេច ហ៊ុន សែន ដែលប្រកាសមិនយកកម្រៃលើសំបុត្រចូលទស្សនាព្រឹត្តិការណ៍នេះ ដែលបានធ្វើឱ្យប្រទេសដទៃទៀតចាប់អារម្មណ៍ចង់ដឹងពីកម្ពុជាកាន់តែច្រើន ហើយភ្ញៀវទេសចរនឹងចូលមកកម្ពុជាកាន់តែច្រើនក្រោយព្រឹត្តិការណ៍ស៊ីហ្គេមនេះត្រូវបានបញ្ចប់។ នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច មកកាន់ស៊ីស៊ីថាមស៍។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ។ ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមនេះ ការបង្កើនចំណាយរបស់រាជរដ្ឋាភិបាលគឺជាការបង្កើនចំណូលរបស់ជាតិតាមរយៈមេគុណកេន(Ken) ព្រោះការចំណាយទាំងនេះជាការចំណាយនៅក្នុងស្រុកសម្រាប់ទទួលភ្ញៀវនិងកីឡាករដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាងនេះទៅទៀត ព្រឹត្តិការណ៍ស៊ីហ្គេមបានជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាតាមរយៈយុទ្ធសាស្រ្តរបស់សម្ដេច ហ៊ុន សែន ដែលប្រកាសមិនយកកម្រៃលើសំបុត្រចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម ហើយនេះជាយុទ្ធសាស្រ្តមួយដែលធ្វើឱ្យផ្អើលពិភពលោក ដែលបានធ្វើឱ្យប្រទេសដទៃទៀតចាប់អារម្មណ៍ចង់ដឹងពីកម្ពុជាកាន់តែច្រើន ហើយភ្ញៀវទេសចរនឹងចូលមកកម្ពុជាកាន់តែច្រើនក្រោយព្រឹត្តិការណ៍ស៊ីហ្គេមនេះត្រូវបានបញ្ចប់។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

គួរបញ្ជាក់ថា បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយការចំណាយនេះមិនរាប់បញ្ចូលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនោះទេ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម Sea Games លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ASEAN Para Games នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ហើយមាន ៣៦ប្រភេទវិញ្ញាសា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង