ភ្នំពេញ៖ ក្រុមកីឡាបាល់ទះឥណ្ឌូនេសុី នាថ្ងៃទី៣ មេសា បានយកទទួលជ័យជំនះទៅលើក្រុមក្រុមហ្វីលីពីន ដោយលទ្ធផល ៣-០ សិក (ក្នុងពូល A)នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមកីឡាបាល់ទះជម្រើសជាតិឥណ្ឌូនេសុី (បុរសពូលA) បានយកឈ្នះទៅលើក្រុមហ្វីលីពីន ដោយលទ្ធផល ៣-០ សិក ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ក្រុមកីឡាបាល់ទះជម្រើសជាតិឥណ្ឌូនេសុី ទទួយបានជ័យជំនះ មាន៣ពិន្ទុ ក្នុងវគ្គសន្សំពិន្ទុ ពូល A ផងដែរ។
គួរបញ្ជាក់ថា នៅល្ងាចនេះ ក្រុមកីឡាបាល់ទះបុរស ក្នុងសាល ចាប់ផ្ដើមប្រកួតមានក្រុមមីយ៉ានម៉ា ប៉ះវៀតណាម និងក្រុមម្ចាស់ផ្ទះកម្ពុជា ប៉ះសិង្ហបុរី ក្រោយក្រុុមជម្រើសជាតិថៃ មាន៣ពិន្ទុ ដែលបានយកឈ្នះទៅលើក្រុមម៉ាឡេសុី ៕