ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជម្រើសជាតិថៃ នាថ្ងៃទី៣ មេសា បានយកទទួលជ័យជំនះទៅលើក្រុមម៉ាឡេសុី ដោយលទ្ធផល ៣-០ សិក (ក្នុងពូល B)នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមកីឡាបាល់ទះជម្រើសជាតិថៃ (បុរសពូលB) បានយកឈ្នះទៅលើក្រុមក្រុមម៉ាឡេសុី ដោយលទ្ធផល ៣-០ សិក ជំនួបក្រុមជម្រើសជាតិថៃ ទល់នឹងក្រុមម៉ាឡេស៊ី។ ហើយក្រុមទាំងចាប់ផ្ដើមប្រកួតយ៉ាងមានភាពស្វិតស្វាញ និងតានតឹងខ្លាំងរវាងក្រុមទាំងពីរក្រុម ដើម្បីដណ្ដើមយក ៣ពិន្ទុក្នុងថ្ងៃប្រកួតបើកឆាកដំបូង។ បញ្ចាប់ការប្រកួតដោយក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ទទួយបានជ័យជំនះ មាន៣ពិន្ទុ ក្នុងវគ្គសន្សំពិន្ទុ ពូល B ផងដែរ។
គួរបញ្ជាក់ថា នៅល្ងាចនេះ ក្រុមកីឡាបាល់ទះបុរស ក្នុងសាល ចាប់ផ្ដើមប្រកួតមានក្រុម ហ្វីលីពីន ប៉ះឥណ្ដូនេសុី និងក្រុមមីយ៉ានម៉ា ប៉ះវៀតណាម និងក្រុមម្ចាស់ផ្ទះកម្ពុជា ប៉ះសិង្ហបុរី ៕