Yearendyearend1140x150

អ្នកយកព័ត៌មានស៊ីស៊ីថាមស៍ទៅទស្សនាតំបន់ទេសចរណ៍ខេត្តហ៊ូណាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកយកព័ត៌មានរបស់សារព័ត៌មានពាណិជ្ជកម្ម(The Commercial News)និងស៊ីស៊ីថាមស៍(The Cambodia China Times)នៅថ្ងៃទី០៣ខែឧសភានេះ បានចេញដំណើរទៅកាន់ខេត្តហ៊ូណាន ប្រទេសចិន ដើម្បីទស្សនាតំបន់ទេសចរណ៍សំខាន់ៗ និងស្វែងយល់វប្បធម៌ជនជាតិភាគតិចនៅខេត្តហ៊ូណាន។

តបតាមការអញ្ជើញរបស់ទីភ្នាក់ងារព័ត៌មាន《China News Service》សាខាខេត្ត ហ៊ូណាន លោកផាត ច័ន្ទណា ប្រធានផ្នែកវីដេអូនៃសារព័ត៌មានពាណិជ្ជកម្មនិងស៊ីស៊ីថាមស៍ និងអ្នកយកព័ត៌មាន កញ្ញាតាំង ហ្គិចឡេង បានធ្វើដំណើរតាមជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ខេត្តហ៊ូណាន ប្រទេសចិននៅព្រឹកនេះ។

ការិយាល័យព័ត៌មាននៃរដ្ឋាភិបាលក្រុង Huai hua នៃខេត្ត ហ៊ូណាន និងទីភ្នាក់ងារព័ត៌មានChina Newsសាខាខេត្ត ហ៊ូណាននឹងសហការរៀបចំព្រឹត្តិការណ៍ "ដំណើរកម្សាន្តរបស់សារព័ត៌មានល្បីៗរបស់ប្រទេសអាស៊ានក្នុងទីក្រុងHuai hua" កម្មវីធីនេះមានរយៈពេលមួយសប្តាហ៌ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែឧសភា។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ អ្នកយកព័ត៌មានរបស់ សារព័ត៌មានពាណិជ្ជកម្មនិងស៊ីស៊ីថាមស៍ នឹងចូលរួមពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម RCEPហ៊ូណានលើកទីមួយ ហើយនឹងទៅយកព័ត៌មាននៅតំបន់ទេសចរណ៍សំខាន់ៗ ដូចជា Yuan ling , Xu pu, Xin huang និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងHuai hua និងស្វែងយល់ពីវប្បធម៌ជនជាតិភាគតិចក្នុងតំបន់នោះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង