Yearendyearend1140x150

រថយន្តប្រណីតHONGQI OUSADOដែលជារថយន្តSEDAN ខ្នាតកណ្តាលរបស់HONGQI ដែលម៉ូឌែលទើបតែចេញក្នុងឆ្នាំ២០២៣នេះ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/


ជាការពិតណាស់រថយន្តHONGQI OUSADO ដែលជាប្រភេទរថយន្ត Luxury Sedan 5កៅអីមានតម្លៃត្រឹមតែ៥ម៉ឺនដុល្លារ(5####$)ជាងតែប៉ុណ្ណោះ។សម្រាប់ទីផ្សារស្រុកខ្មែរបច្ចុប្បន្នរថយន្តសេរីថ្មីមួយនេះដោយសារមានការចាប់អារម្មណ៍និងមានការគាំទ្រខ្លាំងមិនថាជនជាតិខ្មែរទេសូម្បីតែជនជាតិបរទេសជាច្រើនក៏ស្រលាញ់លើរថយន្តHONGQIOUSADOផងដែរ។ទោះបីជារថយន្តHONGQIOUSADO ទើបតែចូលមកដល់ប្រទេសកម្ពុជានាពេលថ្មីៗបើធៀបនឹងរថយន្តផ្សេងៗក៏ដោយប៉ុន្តែរថយន្តOUSADOមួយនេះហាក់ដូចជាមានការគ្រាំទ្រខ្លាំងមែនទែនពីអតិថិជនគឺដោយសារតែរថយន្តស៊េរីថ្មីមួយនេះត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យានើបៗដ៏សម្បូរបែបជាច្រើនដូចៈ ជាប្រព័ន្ធESP(ទប់លំនឹងការពារក្រឡាប់),ប្រព័ន្ធABS(ហ្រ្វាំABS),ប្រព័ន្ធFCW (ប្រាប់ពីឧបសគ្គនៅខាងមុខ)ប្រព័ន្ធAEB(ចាប់ហ្រ្វាំបន្ទាន់)នឹងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀតរួមទាំងទម្ងន់២.៨តោនធ្វើអោយរថយន្តកាន់តែមានលំនឹងល្អប្រសើរនិង សុវត្ថិភាពដល់អ្នកបើកបរ។

ចំពោះConceptឌីហ្សាញរចង្កៀងផ្ទៃខាងមុខរបស់រថយន្តHONGQI OUSADOដូចជាភ្នែកឥន្ទ្រីដែលមើលអ្វីៗគ្រប់យ៉ាង ចង្កៀងមុខ Adaptive Driving Beam (ADB) លៃតម្រូវពន្លឺក្នុងមីក្រូវិនាទីនៅពេលរកឃើញផ្លូវឆ្លងកាត់ថ្មើរជើង។នេះក៏ជាការជៀសវាងហានិភ័យនៃពន្លឺចាំងពីចរាចរណ៍ដែលកំពុងមកដល់និងបង្កើនសុវត្ថិភាពនៅពេលបើកបរ។ម៉្យាងទៀតខាងមុខរបស់រថយន្តHONGQIOUSADIអ្វីដែលគួរឲ្យទាក់ទាញគឺប៉ាណាផ្ទៃខាងមុខរថយន្តត្រូវបានគេរចនាឡើងតាមបែបលំហូរទឹកជ្រោះដែលស្រោបដោយក្រូមមានភាពភ្លឺស្វិតល្អហើយមានឆ្នូតកណ្ដាលតំណាងឲ្យLOGOក្រុមហ៊ុនHONGQIនិងមានពណ៌ក្រហមតំណាងទង់ជាតិចិន។

មានការឌីហ្សាញផ្នែកខាងក្នុងរឹតតែអស្ចារ្យជាមួយកៅអីស្បែកមានគុណភាពខ្ពស់មិនចាញ់រថយន្តរបស់ម៉ាកយីហោល្បីៗឡើយ។ជាពិសេសខាងក្នុងរថយន្តនេះបានបំពាក់មកជាមួយនឹងអេក្រង់បញ្ជាកណ្តាល LCD ទំហំ 12.6in ជួយសម្រួលដល់ការភ្ជាប់ដោយស្វ័យប្រវត្តិ និងរហ័សទៅកាន់ឧបករណ៍ CarPlay និង Android សម្រាប់ការធ្វើដំណើរប្រកបដោយភាពរីករាយនិងផ្ទាល់ខ្លួន។កាមេរ៉ា៣៦០ដឺក្រេដែលអាចមើលជុំវិញឡានបានយ៉ាងច្បាស់ដែលជាលក្ខណៈ 3Dបូកផ្សំនឹងCameraRecorderដែលអាចចាប់យកពត៍មានបានច្បាស់ល្អ។កាន់តែពិសេសជាងនោះគឺមានSensorចំនួន៨គ្រាប់ហើយខាងក្នុងរថយន្តមានភាពធំទូលាយដែលអាចផ្ទុកបាន៦ទៅ៧នាក់អ្វីដែលពិសេសវាបានបំពាក់ជាមួយ Speaker DYNAUDIOចំនួន១២គ្រាប់ដែលមានសំលេងពីរោះដូចក្នុងរោងកុន។

ជាពិសេសរថយន្តមួយនេះមានការសន្សំសំចៃខ្លាំងកម្រិតស៊ីសាំងរបស់វា៦.៦L/100kmតែប៉ុណ្ណោះ។ ពិតណាស់ចំពោះទំហំម៉ាស៊ីនរបស់រថយន្តHONGQI OUSADO មួយនេះគឺ2.0L,Turbo Charge ដែលមានកម្លាំងសេស ២២៣HPនិង កម្លាំងរមួល៣៤០ N.m ដែលធ្វើឲ្យរថយន្ដស្ទុះខ្លាំងនិងសន្សំសំចៃផងដែរ។

គួរជម្រាបផងដែរសម្រាប់បងប្អូននឹងអតិថិជនរបស់HONGQIទាំងអស់ដែលចង់ដឹងអំពីព័ត៌មានកាន់តែជាក់ច្បាស់ជាមួយនឹងOptionផ្សេងៗទៀតអាចអញ្ជើញទៅកាន់ក្រុមហ៊ុនHongqi Cambodiaដោយផ្ទាល់ដើម្បីបើកបរសាកល្បងនិងស្វែងរកPerformance របស់រថយន្តHONGQIOUSADOមួយនេះ៕

Contact : 099 200 666 (sales)/ 018 302 3967(service)│ Location : 174K Street 105 Phnom Penh, Cambodia

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង