Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម ចុះហត្ថលេខាលើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយលគ្នាសម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទាំងពីរ សរុបប្រមាណ ២៨០ នាក់ ផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នាឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណងសំខាន់ៗដូចជា៖ ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រៀបចំបច្ចេកវិទ្យាឌីជីថល សម្រាប់ដាក់ឱ្យដំណើរការក្នុងក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងភ្ជាប់អ៊ីនធឺណេត សម្រាប់ដាក់ឱ្យប្រើប្រាស់នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់លទ្ធភាពបន្ថែមដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងការផ្ដល់សេវាសាធារណៈឌីជីថលក្នុងវិស័យកសិកម្ម ដោយឈរលើគោលការណ៍សេវាកាន់តែសាមញ្ញ កាន់តែឆាប់រហ័ស និងកាន់តែប្រសើរ ដែលនឹងចូលរួមលើកកម្ពស់តួនាទីរបស់ក្រសួងក្នុងការបង្កើនល្បឿនឌីជីថលលូបនីយកម្ម ក្នុងវិស័យកសិកម្ម។

ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងជួយធ្វើទំនើបកម្មវិស័យកសិកម្មបន្ថែមទៀត ដោយចូលរួមបង្កើនផលិតភាពកសិកម្ម កាត់បន្ថយថ្លៃដើម និងពង្រឹងគុណភាព ព្រមទាំងបង្កើនការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជានៅលើទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង