ភ្នំពេញ៖ ក្រុមបាលទាត់ជម្រើសជាតិ កម្ពុជា នាថ្ងៃទី ២៩ មេសានេះ បានប្រកួតឈ្នះលើក្រុមទីម័រខាងកើតដោយ លទ្ធផល ៤-០ នៅក្នុងព្រឹត្តិការណ៍សុីហ្គេម នៅពហុកីឡាដ្ឋានស្តាតអូឡាំពិក។
ក្រុមបាលទាត់ជម្រើសកម្ពុជា បានទទួលជ័យជំនះ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ដោយលិតផល ក្រុមកម្ពុជា ៤-០ ក្រុមទីម័រខាងកើត កីឡាបាល់ទាត់បុរស់ (ក្នុងពូលA) ។ សម្ដេច ហ៊ុន សែន នាយរមន្ត្រីនៃកម្ពុជា ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់កម្ពុជា។ ហើយចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូលបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង នឹងបានចូលគាំទ្រយ៉ាងច្រើនកោះករទាំងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក និងតាមបណ្ដាល់ខេត្តនានាផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ក្រុមកម្ពុជាបន្តទៅជួបជាមួយក្រុម ភីលីពីន នាថ្ងៃទី០២ ឧសភាខាងមុខនេះ៕