Yearendyearend1140x150

ខេត្តរតនគិរីខ្វះពលករចំនួន២ពាន់នាក់លើផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី 

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ខេត្តរតនគិរីមានតម្រូវការកម្លាំងពលកម្មប្រមាណជាង២ពាន់នាក់បន្ថែមទៀតលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ នេះបើតាមរបាយការណ៍ព័ត៌មានស្តីពី«វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី» នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ នៅក្នុងខេត្តរតនគិរីមានតម្រូវការកម្លាំងពលកម្មប្រមាណជាង២ពាន់នាក់បន្ថែមទៀតលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ រីឯក្រុមហ៊ុនវិនិយោគ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថានឯកជនក្នុងខេត្តសរុបចំនួន ២៣០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងកំពុងបានផ្តល់ការងារដល់បុគ្គលិក កម្មករប្រមាណ ១១.១៣៦នាក់ និងមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៩កំពុងប្រតិបត្តិការនៅក្នុងខេត្ត។

ក្នុងនោះមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានយកចិត្តទុកដាក់ចុះជាប់ជាប្រចាំដើម្បីពិនិត្យលើការអនុវត្តនូវរាល់សារាចរណ៍ សេចក្តីណែនាំ លិខិតបទដ្ឋាន គតិយុត្តនានា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញ ក្នុងគោលដៅធានាបាននូវផលប្រយោជន៍ និងអភិវឌ្ឍន៍លក្ខណ្ឌការងារកាន់តែប្រសើរឡើង ជូនបងប្អូនបុគ្គលិក កម្មករ។

គួរបញ្ជាក់ដែរថា នៅក្នុងខេត្តមានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋា ភិបាលមានចំនួន ២៧ក្រុមហ៊ុន ក្នុងនោះបានអនុវត្តការដាំដុះប្រមាណជាង៥៥ម៉ឺនហិចតា។ជាមួយគ្នានេះនៅក្នុងខេត្តមានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន ០៧ទីតាំង និងសិប្បកម្មកៅស៊ូសន្លឹកមាន ០៩ទីតាំង ហើយបរិមាណជ័រកៅស៊ូក្រែបមានប្រមាណជាមធ្យម ៣០.៤៧៩តោន/ឆ្នាំ និងរោងចក្រកែច្នៃដំឡូងមី ០១ទីតាំង កំពុងកែច្នៃជាផលិតផលពាក់កណ្តាលសម្រេចដើម្បីនាំចេញ៕

រូបភាពពីរដ្ឋបាលខេត្តរតនគិរី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង