Yearendyearend1140x150

កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិធីចុះហត្ថលេខាជាផ្លូវការជាមួយប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES)នៃរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ លើឯកសារកិច្ចព្រមព្រៀងការអនុវត្ត (Implementing Agreement) កម្ពុជា-កូរ៉េ ស្តីពី "គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥"។ ពិធីចុះហត្ថលេខា នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ សុវណ្ណារតន៍ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអនុវត្តគម្រោងនេះ និងមានការចូលរួមពីតំណាងមកពីភាគីពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ។

បើតាមសេចក្ដីប្រកាស គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥ នេះផ្តោតលើចំនុចសំខាន់ចំនួន៣ដូចជា៖១. ប្រាក់ឈ្នួលអប្បបរមា ២. ការដោះស្រាយវិវាទ ៣. អធិការកិច្ចការងារ។ គម្រោងនេះផងដែរមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

នាឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានរំពឹងថានឹងទទួលបានបទពិសោធន៍ដែលរដ្ឋាភិបាលកូរ៉េបានអនុវត្តកន្លងមក និងអនុសាសន៍ល្អៗពីការសិក្សារបស់អ្នកជំនាញការកូរ៉េ តាមរយៈការប្រឹក្សាយោបល់ សិក្សាសាលា ទស្សនៈកិច្ចសិក្សា ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តសហការឱ្យបានជិតស្និតដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យក្នុងន័យបន្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង